កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យខ្មែរនិងថៃ ចំនួន១០នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

បន្ទាយមានជ័យ៖ នៅវេលាម៉ោង០៩និង៣០នាទី  ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក អនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន១០នាក់ រួមមាន ៖ ១-ឈ្មោះ ម៉ុច ម៉េង ហៅ ម៉ី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូកង់បី(ជួញដូរ និងរក្សាទុក) ២-ឈ្មោះ ផូ ជ្រុយ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី(ជួញដូរ និងរក្សាទុក) ៣-ឈ្មោះ Read more

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ៖ នៅវេលាម៉ោង២២និង៣០នាទី  ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក អនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ស៊ុនថន ផាតថាមិត ហៅ ឡត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិថៃ មុខរបរមិនពិតប្រាកដ ច្ចុប្បន្នស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ទឹកក្រូច (WY) ចំនួន០២កូនថង់កិប ស្មើនឹង០៩គ្រាប់ ទម្ងន់ ១,២៩ក្រាម, សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន រួមនឹងកាបូបពណ៌ត្នោតចំនួន០១ (សម្រាប់ដាក់គ្រឿងញៀន) Read more

អាវុធហត្ថក្រុងប៉ោយប៉ែតបេីកប្រតិបត្តិការទ្រង់ទ្រាយធំ លើករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន៣០នាក់ បញ្ជូនទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី

បន្ទាយមានជ័យ៖ អនុវត្តនូវបទបញ្ជាយ៉ាងខ្ជាប់ខ្ជូនរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងការចូលរួមទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសផ្សេងៗក្នុងមូលដ្ឋាន ក៏ដូចជាអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យការតែមានប្រសិទ្ធភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការជាបន្តបន្ទាប់ក្នុងការបោសសម្អាតនូវករណីក្មេងទំនើងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៣០នាក់ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួរនាំ និងចាត់ការតាមនីតិវិធី។ លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្តក្រុងប៉ោយប៉ែតបានឱ្យដឹងថា តាមការស្ដាប់ចម្លើយរបស់ក្មេងទំនើងទាំងអស់បានឱដឹងថា ពួកគេកន្លងមក លួច ឆក់ និងប្រើប្រាស់គ្រឿងញឿន បង្កអអសន្តិសុខក្នុងក្រុងប៉ោយប៉ែតជាប្រចាំ។ ក្រោយស្ដាប់ចម្លើយ ព្រមទាំងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញ មូលដ្ឋានកងរាជអាវុធហត្ថខេត្តក្រុងប៉ោយប៉ែត Read more

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី លួចស្ថានទម្ងន់ ទោស(កាត់ម៉ាស៊ីនត្រជាក់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក ហាន គឹមសួង ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះល្បាតរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លុះនៅវេលាម៉ោង០២និង០០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងយើងល្បាតដល់ចំណុចមណ្ឌល៤ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ប្រទះឃើញជនសង្ស័យម្នាក់គួរឱ្យសង្ស័យ ទើបកម្លាំងបានហៅមកសួរនាំភ្លាមៗ ហើយបានរកឃើញកន្ទុយម៉ាស៊ីនត្រជាក់ម៉ាក មេឌៀ ចំនួន០១គ្រឿង,ដង្កាប់ ចំនួន០១,កូនសោរ រាងមូលអក្សរL ចំនួន០១ ហើយនាំកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដេីម្បីសួរនាំ។ លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យម្នាក់នោះឈ្មោះ ស៊ ម៉េងហូរ ភេទប្រុស អាយុ២៣ឆ្នាំ Read more

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ៖ នៅវេលាម៉ោង០២និង០០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្សារអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជុង ជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ បច្ចុប្បន្នរស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន០៥កូនថង់កិប ទម្ងន់១,៣៥ក្រាម, ទូរស័ព្ទ ចំនួន០១គ្រឿង, កូនកាបូបចំនួន០១, រួមនឹងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយនាំមកកាន់មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី។ លោកអនុសេនីយ៍ឯក តិល តៃលីវ Read more

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

 បន្ទាយមានជ័យ៖ នៅវេលាម៉ោង២៣និង០០នាទីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងកើតសួនតេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ គង់ មករា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំង ដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន០១ថង់កិប ទម្ងន់២៧,១០ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ០១ថង់កិប Read more

កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

 បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៦និង៣០នាទី  ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ចំនួន ០៣នាក់ ១-ឈ្មោះ តឿត ចាន់ណា ហៅ ស្វា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ(ជួញដូរ និងប្រើប្រាស់), ២-ឈ្មោះ គឹម ភី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ Read more

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចកាត់ខ្សែភ្លើងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ រ៉ែន សារ៉ន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្ដីពីករណីលួចកាត់ខ្សែភ្លើង ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នៅចំណុចឃ្លាំងមួយកន្លែងស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ដោយជនរងគ្រោះពិនិត្យមើលតាមកាំមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណកំពុង ធ្វើសកម្មភាពចូលលួចកាត់ខ្សែភ្លើងនៅក្នុងឃ្លាំងរបស់ខ្លួន ហើយមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។ ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះខាងលើ លោកអនុសេនីយ៍ឯក តិលតៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុហើយធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ មៅ រៀម ភេទប្រុស អាយុ២១ឆ្នាំ រួមទាំងដកហូតវត្ថុតាងនៃបទល្មើស មានដូចជាទួល្វីសដងជ័រ ពណ៌លឿង ចំនួន០១ដើម, កន្ត្រៃ ចំនួន០១ដើម, Read more

ក្រសួងបរិស្ថាន ស្នើឱ្យរដ្ឋបាលរាជធានី-ខេត្ត អនុវត្តច្បាប់តឹងរ៉ឹងលើការហាមនាំចូលសំណល់អាគុយ និងបរិក្ខារអេឡិចត្រូនិកប្រើប្រាស់រួច

ក្រសួងបរិស្ថាន បានជូនដំណឹងដល់អភិបាលរាជធានី និងខេត្តទាំងអស់ ឱ្យពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះការហាមឃាត់នាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកប្រើប្រាស់រួចពីបរទេស ដើម្បីការពារសុខភាពសាធារណៈ បរិស្ថាន ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។ ក្រសួងបានបញ្ជាក់ថា យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងអនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង ការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកពីក្រៅប្រទេសចូលមកកម្ពុជា ត្រូវបានហាមឃាត់ជាដាច់ខាត។ ការលើកឡើងនេះ បន្ទាប់ពីក្រសួងសង្កេតឃើញថា ទីតាំងស្តុក ចែកចាយ និងលក់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកប្រើប្រាស់រួចមួយចំនួន បាននាំចូលសម្ភារៈទាំងនេះដោយលាយឡំជាមួយសំណល់គ្រោះថ្នាក់ ដែលអាចបង្កហានិភ័យដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។ សំណល់ដែលត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ រួមមាន ម៉ាស៊ីនត្រជាក់ ទូរទឹកកក ទូរបង្កក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនសម្ងួតខោអាវ ទូរទស្សន៍ កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ ទូរស័ព្ទ និងថេបប្លែត Read more

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៩និង៣០នាទី  ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ កើត សារុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ន រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នៅលើកំណាត់ផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌ស (កេតាមីន) ចំនួន០៣កូនថង់កិប ទម្ងន់៤,២៨ក្រាម, ទូរស័ព្ទដៃចំនួន ០១គ្រឿង (ម៉ាកIPhone12 Pro Max ពណ៌មាស) ហើយនាំមកកាន់មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួរនាំ Read more